• ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ច អាវុធហត្ថគ្រប់រូប ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចតទៅ៖ * ចំពោះប្រទេសជាតិ ត្រូវតែការពារ * ចំពោះប្រជា ត្រូវតែបម្រើ * ច្បាប់ ត្រូវតែគោរព * បទល្មើស ត្រូវតែបង្ក្រាប។

លោកវរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្រ្កាបករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត


ផុសថ្ងៃ: 29-10-2024 | អ្នកអាន: 109 |

Share


តាកែវ៖ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
ដោយទទួលបានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
   នៅវេលាម៉ោង១៤:០៥នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុំ ម៉ៅមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក
បានចុះបង្រ្កាបករណី ជួញដូរ  រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ស្ថិតនៅត្រង់ចំណុចភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
* លទ្ធផល៖
+ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់
ឈ្មោះ ឆេង លីណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
+ ដកហូតវត្ថុតាងរួមមាន÷
១/ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់តូច
២/ម៉ូតូ០១គ្រឿងម៉ាកវីននឺ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ
៣/ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO
៤/ដាវដែកចំនួន ០១ដើម
៥/ស្នាប់ដៃចំនួន ០១
៦/ដែកឆាបចំនួន ០១ដើម
៧/សម្ភារ:សេព និងសម្ភារៈវេចខ្ចប់មួយចំនួន។
   បច្ចុប្បន្ន ជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

កម្រងរូបភាព

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង អញ្ជើញចូលរួមក្នុងពិធី "ប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយ ផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ"


>> លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ នាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត ចំនួន ២,៥០០០០០រៀល


>> លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ នាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត ចំនួន ២,៧៦០,០០០រៀល


>> អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដតាកែវ


>> លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ អញ្ជើញជាគណអធិបតី ក្នុងពិធីប្រកាស មុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំបញ្ជាកម្លាំង ចុះល្បាត ចល័ត